Quantcast
Channel: KhmerBird » Cloud storage
Viewing all articles
Browse latest Browse all 5

វិធី​រក្សា​ទុក​ (Backup)​ រូបថត​ជាមួយ Google Photos មិន​គិត​ថ្លៃ មិន​កំណត់​ទំហំ

$
0
0

យើង​គ្រប់​គ្នា​ថតរូប​ជាច្រើន រៀង​រាល់​ថ្ងៃ គ្រប់​ពេលវេលា ទោះ​បី​ជា​ទូរស័ព្ទ​យើង​មាន​ទំហំ​ផ្ទុក​ធំ​យ៉ាង​ណា​ក៍​ដោយ វា​មិនអាច​គ្រប់​គ្រាន់​ឡើយ។

នៅ​ក្នុង​អត្ថបទ​មួយ​នេះ ខ្ញុំ​ចង់​បង្ហាញ​ពី​ដំនោះ​ស្រាយ​មួយ ដែល​ជួយ​អោយ​លោកអ្នក​រក្សា​ទុក​រូបថត មិន​កំនត់​និង​មិន​អស់​ថ្លៃ​អ្វី​ឡើយ។​

ខ្ញុំ​ចង់​ណែនាំ​អោយលោក​អ្នក​ប្រើ Google Photos.

Google Photos

អ្វី​ដែល​លោក​អ្នក​នឹង​ត្រូវ​ការ ក្នុង​ការ​ប្រើ​ប្រាស់​ Google Photos គឺគណនី Google មួយ​ប៉ុណ្ណោះ។

១. រក្សា​ទុក​រូប​ថត​ពី​ទូរស័ព្ទ​លោក​អ្នក

សូម​ចូល​ទៅ​កាន់ទំព័រ​ដើម​របស់​ Google Photos, រើស​ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ហើយ​តំឡើង app ជា​ការ​ស្រេច។ លោក​អ្នក​អាច​ផ្ទៀង​ផ្ទាត់​បាន ថា​តើ​រូបថត​ទាំង​អស់​ នឹង​រក្សា​ទុក ដោយ​ស្វ័យប្រវត្តិ​ឬទេ តាម​រយះ​រូប​ភាព​ខាង​ក្រោម៖

Google Photos

ចំពោះ Upload size, ខ្ញុំ​គិត​ថា​យក​ត្រឹម High Quality គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។ បើ​សិន​លោក​អ្នក​ចង់​ជ្រើស​រើស​យក​​ទំហំ​ដើម លោក​អ្នក​ត្រូវ​បង់​លុយ បើ​សិន​ជា​ប្រើ​លើស​កំណត់។​

២. វិធី​បញ្ចូន​រូប​ភាពពី​កំព្យុទ័រ

ខ្ញុំ​ទាយ​មិន​ខុស​ទេ ថា​លោក​អ្នក​ច្បាស់​ជា​មាន​រូប​ថត​ជា​ច្រើន​ នៅ​ក្នុង​កំព្យុទ័រ។ កុំ​បារម្មណ៍! ពេលនេះ​យើង​អាច​ប្រមូល​ផ្តុំ​ រូបថត​ទាំង​អស់​ នៅក្នុង​កន្លែង​តែមួយ។

ដើម្បី​បញ្ចូន​រូប​ភាពពី​កំព្យុទ័រ សូមចូល​ទៅ​កាន់ Google Photos ហើយ​ជ្រើសរើស​យក​ Desktop Uploader.

បន្ទាប់​ពី​​តំលើង​កម្មវិធីហើយ​ លោកអ្នក​អាច​ឆែក​ ផ្លាស់​ប្តូរឬបន្ថែម Folders រូបភាព​របស់​លោក​អ្នក ដើម្បី​រក្សា​ទុក នៅលើ​ពពក​ (Cloud)។

google-photos-6

google-photos-5

បន្ទាប់​មក អ្វីៗ​នឹង​ដំនើរ​ការ​ដោយ​ខ្លួន​វា។ លោកអ្នក​នឹង​ពេញ​ចិត្ត នៅពេល​បាន​រូបថត​ទាំង​អស់ នៅផ្តុំគ្នា​មួយកន្លែង។

រូប​ថត​របស់​លោក​អ្នក នឹង​ត្រូវ​បាន​រៀប​តាម​លំដាប់​ ថ្ងៃ ​ខែ ​ឆ្នាំ។

ដើម្បី​ស្វែង​យល់​លំ​អិត អំពី​អនុភាព​របស់​ Google Photos សូមលោក​អ្នក​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

បន្ទាប់​ពី​យើង​បញ្ចូន​រូបថត​ទៅ​អស់​ហើយ Google Photos បានរៀប​ចំ​ដោយ​ស្វ័យប្រវត្តិ​ នូវវីដេអូ រូប​ផ្គុំ​គ្នា និង​សាច់​រឿង​គួរ​អោយ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

ដូច​ជា​វីដេអូ​មួយ​នេះ​ជា​ដើម​៖

ដើម្បី​មើល​នូវ​អ្វី ដែលបាន​រៀប​ចំ​ទុក​អោយ​យើង សូមមើល​រូប​ខាង​ក្រោម៖

google-photos-8

យើង​អាច​ធ្វើ​ការ​កែ​ប្រែ ឬ​បន្ថែម​ពត៍មាន​ផ្សេងៗ​បាន។ បន្ទាប់​ពី​យើង​ថត​វា​ទុក​ហើយ យើង​អាចរក​វា​ឃើញ​ នៅ​ក្នុង collections. យើង​អាច​ចែកចាយ ទៅ​កាន់ Social Media ផ្សេងៗ​បាន​ដោយ​ងាយ៖

google-photos-10

៣. វិធី​លុប​រូបថត​​នៅ​លើ​ទូរស័ព្ទ ដើម្បី​ថត​រូប​បាន​ទៀត

នៅ​ពេល​ដែល​លោក​អ្នក បានបញ្ចូន​រូបថត​ទៅ​លើ​ពពក (Cloud) អស់​ហើយ​ លោក​អ្នកអាចលុប​រូប​ថត​នៅ​លើ​ទូរស័ព្ទ​បាន។ លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ Device Folders។ សូម​មើល​រូប​ភាព​ខាង​ក្រោម៖​

google-photos-11

ដោយ​សារ​ជំនួយ​ពី Google Photos ខ្ញុំ​មាន​លទ្ធភាព​ធ្វើ​វីដេអូ​ខ្លីមួយ​ ដែល​កក់​ត្រា​តាំង​ពី​ថ្ងៃ​ដំបូង​កូន​ខ្ញុំ​កើត រហូត​ដល់​វា​មាន​អាយុ​៤​ឆ្នាំ។

លោក​អ្នក​នឹង​ធ្វើ​បាន​ដូច​ខ្ញុំ​ដែរ!

ខ្ញុំ​សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ នឹង​ជួយ​អោយ​អ្នក​កត់​ត្រា​ពី​ជីវិត​អ្នក និង​ក្រុម​គ្រួសារ​អោយ​បាន​ល្អ​ជាងមុន។ បើ​លោក​អ្នក​មាន​ចំងល់​អ្វី អាច​សួរ​ខ្ញុំបាន។

ខេមរបក្សីនឹង​ព្យាយាម​ណែ​នាំ​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បីជិវិត​រុង​រឿង នៅ​សប្តាហ៍​ក្រោយ​ទៀត។

The post វិធី​រក្សា​ទុក​ (Backup)​ រូបថត​ជាមួយ Google Photos មិន​គិត​ថ្លៃ មិន​កំណត់​ទំហំ appeared first on KhmerBird.


Viewing all articles
Browse latest Browse all 5

Latest Images

Trending Articles





Latest Images